Home ព័ត៌មានអន្តរជាតិ

ក្តៅៗ!!! បំផ្ទុះគ្រាប់បែក នៅភាគខាងត្បូងប្រទេសថៃ ដាច់រថយន្តជា២កំណាត់ ស្លាប់ទាហាន៤នាក់ របួសធ្ងន់៥នាក់!!!

ចែករំលែក

កាសែតក្នុងស្រុកមួយ បានចុះផ្សាយពីហេតុការណ៍ នៃការលួចបង្កៃគ្រាប់បែក តាមផ្លូវដើម្បីបំផ្ទុះ រថយន្តរបស់ក្រុមទាហាន នៅភាគខាងត្បូង ប្រទេសថៃ នៅចំណុចផ្លូវលេខ៤១ ភូមិចោះគឺយែ ស្រុកសាយបុរី ខេត្តប៉ាតានី បានបណ្តាលឲ្យផ្ទុះ ស្លាប់ទាហាន៤នាក់ នៅនិងកន្លែងកើតហេតុ ហើយមានទាហាន ជាច្រើននាក់ទៀត រងរបួសធ្ងន់ ក្នុងនោះមាន ជនស៊ីវិលជានារីម្នាក់ផងដែរ ។

ហេតុការណ៍ផ្ទុះគ្រាប់បែកនេះ បានកើតឡើងនៅវេលាម៉ោង ៦និង១៥នាទីព្រឹក ថ្ងៃទី២២ ខែកញ្ញា ២០១៧ កន្លងមកថ្មីៗនេះ ហើយបើតាមការឲ្យដឹងពី មេទាហានដែលប្រចាំការ នៅក្នុងខេត្តប៉ាតានី បានឲ្យដឹងថា ខណៈពេលដែលក្រុមទាហាន ការពារបន្ទាត់ព្រំដែនលេខ៤១២ បានចុះត្រួតពិនិត្យ តាមចំណុចគោលដៅ ត្រូវបានក្រុមជនល្មើស បានចុចគ្រាប់បែកបំផ្ទុះរថយន្ត ដែលទាហានកំពុងតែ ជិះល្បាតនោះតែម្តង បណ្តាលឲ្យទាហាន៤នាក់ បានស្លាប់ភ្លាមៗ និង៤នាក់ទៀត រងរបួសធ្ងន់ ហើយមានស្ត្រីម្នាក់ជាប្រជាពលរដ្ឋ ដែលរស់នៅក្បែរនោះផងដែរ ។

ក្រោយពីបានពិនិត្យ នៅកន្លែងកើតហេតុហើយ គេឃើញមានរថយន្តមួយបាំងកន្លះ ម៉ាក ISUZU ពណ៌ទឹកប្រាក់ បានដាច់ចេញពីគ្នា ជា២កំណាត់ ហើយខ្ទាតពីគ្នាប្រហែល៣ម៉ែត្រ និងមានរណ្តៅគ្រាប់បែក ទទឹង៣ម៉ែត្រ និងជំរៅ២ម៉ែត្រ ដែលគ្រាប់បែកនោះ មានទំងន់ 15Kg ចំណែកអំបែងគ្រាប់បែក បានខ្ទាតខ្ចាត់ខ្ចាយ រាយប៉ាយពេញបរិវេណកើតហេតុនោះ ហើយក្រុមទាហាន បានប្រមូលទៅទុកជាភស្តុតាង ។

ក្នុងពេលនោះដែរ គេបានប្រទះឃើញគ្រាប់បែកច្នៃ មិនទាន់ផ្ទុះទម្ងន់៨០ក្រាម ដែលបានដាក់បង្កៃ នៅក្បែរកន្លែងកើតហេតុនោះផងដែរ ។ លោកមេទាហាន ប្រចាំនៅខេត្តខាងលើ បានបញ្ជាក់ថា ករណីផ្ទុះគ្រាប់បែកនេះ វាជាស្នាដៃរបស់ក្រុមឧទ្ទាម ផ្តាច់ខ្លួនដែលតែងតែបង្ករ ភាពចលាចលនៅខេត្តទាំង៣ របស់ប្រទេសថៃ ៕

ដោយសហការី KBN-live.com