Home ព័ត៌មានអន្តរជាតិ

រន្ធត់!!! បុគ្គលិកស្រីម្នាក់ ខ្វះតែបន្តិចត្រូវស្លាប់ ពេលរថយន្តក្រឡាប់ ចូលទៅបុកដល់ក្នុងអគារធ្វើការ….

ចែករំលែក

ថៃ៖ គណនីហ្វេសប៊ុកមួយឈ្មោះ “Poppy Ps” បានបង្ហោះវីដេអូឃ្លីប ដែលថតចេញពី កាម៉េរ៉ាសុវត្ថិភាព ខណៈពេលដែលរថយន្តមួយបាំងកន្លះ បានរុលទៅបុកអគារធ្វើការ របស់បុគ្គលិកម្នាក់ ដែលនាងកំពុងតែធ្វើការ នៅក្នុងការិយាល័យនោះ ។

ខណៈពេលដែលបុគ្គលិកស្រីរូបនោះ កំពុងស្ថិតនៅក្នុងអគារនោះ ស្រាប់តែរថយន្តមួយបាំងកន្លះ បានក្រឡាប់ជាច្រើនត្រលប់ រុលទៅបុកអគារនោះ យ៉ាងពេញទំហឹង។ ភ្លាមៗនោះ នាងបានគេចចេញ ប្រហែលជាពីរបីជំហានប៉ុណ្ណោះ ពីចំណុចគ្រោះថ្នាក់ ធ្វើឲ្យនាងរួចផុត ពីសេចក្តីស្លាប់ កុំអីនាងត្រូវរថយន្តសង្កត់បាត់ទៅហើយ។

ហេតុការណ៍នេះ បានកើតឡើងកាលពីពេល ថ្មីៗកន្លងទៅនេះ ហើយបើតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា កន្លែងកើតហេតុ ស្ថិតនៅឯក្នុងក្រុមហ៊ុនមួយ ស្ថិតនៅក្នុងខេត្តរ៉យអេដស៍ ដោយបុគ្គលិកក្រុមហ៊ុន បានរៀបរាប់ថា រូបនាងបំរុងចូលទៅអង្គុយ នៅលើកៅអីធ្វើការ ហើយពេលនោះនាងបាន ក្រឡេកមើលទៅក្រៅ ស្រាប់តែឃើញឡានក្រឡាប់ ក្នុងល្បឿនលឿនដូចព្យុះ តែដោយស្មារតីរបស់នាងរឹងមាំ នាងបានគេចចេញផុតពីតំបន់គ្រោះថ្នាក់ ។

ចំណែកឯអ្នកបើករថយន្តវិញ រងរបួសធ្ងន់ ក្រោយពីកើតហេតុ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យខេត្ត ហើយបើតាមការបញ្ជាក់ពីប៉ូលិស បានឲ្យដឹងថា អ្នកបើកបរប្រហែលជាងងុយដេក ទើបបណ្តាលឲ្យជួបគ្រោះថ្នាក់ធ្ងន់ធ្ងរបែបនេះ ៕