Home ព័ត៌មានជាតិ

គូរស្នេហ៍ខ្មែរ-វៀតណាម បបួលគ្នាជក់ថ្នាំញៀន ក្នុងបន្ទប់… មិនទាន់បានជក់ផង ជាប់ខ្នោះទាំង២

ចែករំលែក

ភ្នំពេញ៖ សមត្ថកិច្ចនគរបាល បានចុះបង្ក្រាបជនសង្ស័យ ២នាក់គូសង្សា បានពួនសម្ងំជក់ និងប្រើប្រាស់ថ្នាំញៀន ក្នុងបន្ទប់ជួល ហើយត្រូវប្រជាពលរដ្ឋល្អ បានរាយការណ៍ ហើយសមត្ថកិច្ចបានចុះឃាត់ និងថ្នាំញៀន១ញ្ចប់តូច កាលវេលាម៉ោង ១២និង០០នាទីថ្ងៃត្រង់ ថ្ងៃទី២៩ ខែ សីហា ឆ្នាំ ២០១៧ នៅចំណុចបន្ទប់ជួលគ្មានលេខ ផ្លូវលំ ស្ថិតនៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

សមត្ថកិច្ចបានប្រាប់ថា ជនសង្ស័យទី១ មានឈ្មោះ ង្វៀង យ៉ាំងទី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងតោនរថយន្ត ស្នាក់នៅបន្ទប់ជួល កើតហេតុខាងលើ ធ្លាប់ប្រើប្រាស់ថ្នាំញៀន ជិត១ឆ្នាំកន្លងមកហើយ និងជនសង្ស័យទី២ មានឈ្មោះ ធៀវ រ័ត្ន ភេទស្រី អាយ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការហាងម៉ាស្សា កោសជប់ ស្នាក់នៅកន្លែងធ្វើការ ធ្លាប់ប្រើប្រាស់ថ្នាំញៀន ជិត១ឆ្នាំដូចគ្នា។

បើតាមជនសង្ស័យ ឈ្មោះ ង្វៀង យ៉ាំងទី មុនពេលសមត្ថកិច្ចឃាត់ខ្លួន នារីជាគូសង្សា បានអោយលុយខ្លួន ២ម៉ឺនរៀល យកទៅទិញថ្នាំញៀន១កញ្ចប់តូច យកមកទុកជក់ ហើយពេលទិញថ្នាំញៀនបានហើយ ក៏នាំគ្នាមកដល់បន្ទប់ជួលវិញ រៀបចំបំរុងជក់ថ្នាំញៀន ដែលទិញមកនោះ ស្រាប់តែសមត្ថកិច្ច ឃាត់ខ្លួនយកមកប៉ុស្តិ៍តែម្ដង ។

សមត្ថកិច្ចបានបន្តថា ក្រោយឃាត់ខ្លួន ជនសង្ស័យទាំង២នាក់ មកសាកសួរនាំហើយ ពួកគេបានឆ្លើយទទួលស្គាល់ថា ថ្នាំម្សៅក្រាមសថ្លា ចំនួន១កញ្ចប់ថង់តូច នៅក្នុងបន្ទប់ជួល និងឧបករណ៍សំរាប់ជក់ និងប្រើប្រាស់គ្រឿងញៀន គឺជារបស់ខ្លួនពិតប្រាកដមែន និងធ្វើការដកហូតវត្ថុតាង រួមមានម្សៅក្រាមសថ្លា ១កញ្ចប់ថង់តូច សង្ស័យមានសារធាតុញៀន ឧបករណ៍សំរាប់ជក់ និងប្រើប្រាស់គ្រឿងញៀន ចំនួន២កំប្លេ និងដែកកេះ៧ អេកូចំនួន៣ កន្រ្តៃចំនួន២ និងកសាងសំណុំរឿងបញ្ជូន ទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការបន្ត៕

សហការី KBN