Home ព័ត៌មានជាតិ

លទ្ធផលថ្នាំញៀន!!! មកដល់ផ្ទះវាយប្រពន្ធ និងកាប់ប្អូនស្រីបង្កើត រយះដៃដល់ឆ្អឹង…

ចែករំលែក

ភ្នំពេញ៖ បុរសជនសង្ស័យម្នាក់ បានប្រើប្រាស់ញៀនហួសកំរិត ឈ្លោះប្រកែកនិងវ៉ៃប្រពន្ធ ក៏ត្រូវប្អូនស្រីបង្កើតចូលឃាត់ ក៏ត្រូវជនសង្ស័យ វាយទៅលើផ្ទៃមុខ និងយកកាំបិតប៉័ងតោ កាប់រយះកំភួនដៃឆ្វេង ត្រូវសមត្ថកិច្ចចុះអន្តរាគមន៍ ឃាត់យកមកសាកសួរនាំ កាលវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី២៨ ខែ សីហា ឆ្នាំ ២០១៧ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំបេតុង ស្ថិតនៅភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។

សមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះឈ្មោះ វ៉ាន់ ស្រី ភេទស្រី (តែងខ្លួនធ្វើប្រុស) អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុ (ត្រូវជាប្អូនស្រីបង្កើត របស់ជនសង្ស័យ) របួសរយះកំភួនដៃ ខាងឆ្វេង ត្រូវក្រុមគ្រួសារដឹកយក ទៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ហៅ(ពេទ្យរស្សុី) ។

ជនសង្ស័យឈ្មោះ វ៉ាន់ រ៉ាវី ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះកើតហេតុ (ជាអ្នកញៀនគ្រឿងញៀន ធ្លាប់ប្រើប្រាស់អស់រយៈពេល ៥ឆ្នាំមកហើយ ។

សមត្ថកិច្ចនគរបាល ប៉ុស្តិ៍សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ បានប្រាប់ថា មុនពេលឃាត់ខ្លួន បុរសបង្កហិង្សា យកកាំបិតប៉័ងតោកាប់ប្អូនស្រីបង្កើត បុរសជនសង្ស័យបានឈ្មោះប្រកែក ជាមួយប្រពន្ធមានឈ្មោះ សែ សុភា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរនៅផ្ទះ ដោយជនសង្ស័យទើបមក ពីជក់ថ្នាំញៀន ហើយមករករឿងប្រពន្ធ និងប្រកែកតឹងសរសៃក និងរកវ៉ៃប្រពន្ធ ក៏ស្រែកអោយប្អូនស្រីថ្លៃ ត្រូវជាប្អូនបង្កើតប្ដី អោយជួយ តែពេលស្រ្តីជាប្អូនដើរចូលទៅជួយ ស្រាប់តែជនបង្ក ប្រើកំដាប់ដៃវ៉ៃទៅលើ ប្អូនស្រីចំនួន៣ដៃ លើផ្ទៃមុខ រួចរត់ចូលចង្ក្រានបាយ យកកាំបិតប៉័ងតោ កាប់ទៅលើប្អូនស្រីបង្កើត បណ្ដាលឲ្យរបួស រយះកំភួនដៃខាងឆ្វេង ក្រោយមកក៏ត្រូវក្រុមគ្រួសារ ប្ដឹងសមត្ថកិច្ចយើង នាំកម្លាំងចុះឃាត់ខ្លួន យកមកប៉ុស្តិ៍ដើម្បីសាកសួរនាំ ។

សមត្ថកិច្ចបន្តថា ក្រោយពីឃាត់ខ្លួន ជនសង្ស័យសាកសួរនាំ បានសារភាពថា ខ្លួនពិតជាបាន ប្រព្រឹត្តអំពើហិង្សា យកកាំបិតប៉័ងតោ មកកាប់ទៅលើស្រ្តីរងគ្រោះ (ជាប្អូនស្រីបង្កើត) ពិតប្រាកដមែន ហើយចំណែកជនរងគ្រោះ ត្រូវក្រុមគ្រួសារដឹកយក ទៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ហៅ(ពេទ្យរស្សុី) របួសរយះដល់ឆ្អឹងដៃ ខាងឆ្វេង ហើយធ្វើការដកហូត វត្ថុតាងកាំបិតប៉័ងតោ របស់ជនសង្ស័យ និងកសាងសំណុំរឿង បញ្ជូលទៅអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្ត ។

សហការី KBN