Home កំសាន្ត-ប្លែកៗ

ពិត​ជា​គំនិត​ឆ្នៃ​ប្រឌិត​មែន!​ បុរស​ម្នាក់​​ប្រើប្រាស់​ថាមពល ​កម្ដៅ​ព្រះអាទិត្យ​ ដើម្បី​ដុតមាន់​លក់​​​​​ (វីដេអូ)

ចែករំលែក

បុរស​ជា​អ្នក​លក់​ម្ហូប​ម្នាក់​​​ ​ទាញ​យក​ថា​មពល​កម្ដៅ​ព្រះអាទិត្យ​ ដើម្បី​ដុត​មាន់​លក់​​ ហើយ​ត្រូវ​បាន​​អតិថិជន​ ជា​ច្រើន​នាក់​គាំទ្រ​យ៉ាង​ខ្លាំង នូវ​​​​​​​មាន់​ដុត​ដោយ​កម្ដៅ​ព្រះអាទិត្យ​នេះ​។

បុរស​ម្នាក់​នេះ ​ឈ្មោះ​​​ Sila​ Sutharat​ រស់​​នៅ​ប្រទេស​ថៃ។​ លោក​បាន​គូរ​ប្លង់ ​និង​បង្កើត​បច្ចេកទេស​ដុត​មាន់​ ដោយ​ថាមពល​ព្រះអាទិត្យ​​នេះ​ ដោយ​ខ្លួន​ឯង​ ដោយ​ប្រើប្រាស់​កញ្ចក់តំរៀបគ្នា ​ជិត​១​​០០​០​​បន្ទះ​។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​ VOA Khmer​។​​​

​ប្រភព​ដដែល​បន្ត​ឲ្យ​ដឹង​ថា ​កំដៅ​ព្រះអាទិត្យ​ចេញ​ពី​បន្ទះ​ កញ្ចក់​ទាំង​នេះ ​មាន​ថាមពល​ស្ទើរ​តែ​ស្មើ​ នឹង​ម៉ាស៊ីន​ដុត​សាច់​ដែរ​ ហើយ​លោក​គ្រាន់​តែ​​ ចំណាយ​ពេល​១​២​នាទី​ប៉ុណ្ណោះ​ ដើម្បី​ដុត​មាន់​មួយ។​​ ការ​មាន់​ដុត​កម្តៅ​ព្រះអាទិត្យ​នេះ​ ត្រូវ​បាន​អតិថិជន​នៅ​ថៃ​ជា​​ច្រើន​ បាន​នាំគ្នា​ទៅ​ហូប​មាន់ ​នៅ​ហាង​លក់​ម្ហូប​របស់​លោក​ ក្រោយ​ពេល​ដែល​វីដេអូ​ឃ្លីប ​បង្ហាញ​​ពី​បច្ចេកទេស​ដុត​មាន់​របស់​លោក ​បាន​ផ្សព្វផ្សាយ​ពាសពេញ ​បណ្តាញ​អ៊ិនធឺណែត​។

លោក Sutharat ​និង​ភរិយា​ ដុត​មាន់​ប្រមាណ ​៤០​ក្បាល ​និង​សាច់​ជ្រូក​ជា​ប្រចាំ​។ លោក​បាន​និយាយ​​ថា ​សាច់​ដែល​ដុត​ដោយ​ប្រើ​កម្ដៅ​ព្រះអាទិត្យ​នេះ ​មាន​លក្ខណៈ​ផុយ​ល្អ ​និង​ឆ្អិន​ល្អ​ បើ​ប្រៀប​នឹង​ការ​ដុត​សាច់​ដោយ​ប្រើ​ធ្យូង​។ បន្ថែម​លើ​សពីនេះ ​​កម្ដៅ​ព្រះអាទិត្យ ជា​ប្រភព​ថាមពល​ដែល​មិន​អស់​ថ្លៃ​ចំណាយ ​ថាមពល​ស្អាត ​និង​ប្រកប​ដោយ​ចិរភាព៕​

ផ្តល់សិទ្ធដោយ៖ kqube.net