Home ចំណេះដឹងទូទៅ-សុខភាព

កំពូល​របប​អាហារ​ ទាំង​១២​មុខ ​ដែល​អាច​កាត់​បន្ថយ​ជំងឺ​ស្ត្រេស ​(Stress)

ចែករំលែក

ជា​ការ​ពិត​ណាស់​ ចំពោះ​អ្នក​ដែល​ប្រកប​ការងារ​ លើស​ពី​៨​ម៉ោង​ និង​ជា​ពិសេស​អ្នក​មាន​មុខ​ជំនួញ​ច្រើន​ ប្រាកដ​ជា​ចំណាយ​ ពេល​វេលា​ជាច្រើន​ ប្រឈម​មុខ​ជាមួយ ​បញ្ហា​រាប់​មិន​អស់​ នៅ​ក្នុង​ការ​ប្រកប​របរ​អាជីវកម្ម​ ដោយ​លក្ខខណ្ឌ​ទាំង​នេះ​គឺ​ជា​ចំណោទ​ ដែល​ឲ្យ​អ្នក​អាច​មាន​ជំងឺ​ស្ត្រេស​ជាក់​ជា​មិន​ខាន​។

ដើម្បី​ជួយ​សម្រួល​ និង​កាត់​បន្ថយ​ភាព​តានតឹង​ ប្រសិន​ជា​អ្នក​មិន​មាន​ពេល​គ្រប់​គ្រាន់​ សម្រាប់​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ ឬ​សម្រាក​ពី​ការងារ​ឲ្យ​បាន​គ្រប់គ្រាន់​នោះ​ទេ​ ចូរ​អ្នក​ស្វែង​រក​អាហារ​ដើម្បី​បំប៉ន​សុខភាព​ ជាពិសេស​អាហារ​ដែល​អាច​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ធូរស្បើយ​ ព្រម​ទាំង​រីករាយ​ក្នុង​ការ​ទទួល​ទាន​។

គេហទំព័រយើងខ្ញុំ សូម​បង្ហាញ​ពី​អាហារ​ទាំង​១២​មុខ​ ដែល​អាច​ជួយ​កាត់​បន្ថយ​ស្ត្រេស​, បញ្ហា​ជាតិ​ស្ករ​នៅ​ក្នុង​សរសៃ​ឈាម​ ក៏​ដូចជា​អាច​ជួយ​សម្រួល​សម្ពាធ​ឈាម​របស់​លោក​អ្នក​ ហើយ​ធ្វើ​លោក​អ្នក​មាន​អារម្មណ៍​ស្រស់​ស្រាយ​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ដែល​មាន​រៀបរាប់​ដូច​ខាង​ក្រោម​នេះ​៖

១.ជាតិ​បន្លែ​ឬ​ផ្លែឈើ​បៃតង​ស្រស់​
ចំពោះ​អាហារ​ថ្ងៃ​ត្រង់​ អ្នក​ពុំ​គួរ​ចោល​អាហារ​ ដែល​មាន​បន្លែ​ ឬ​ផ្លែ​ឈើ​ស្រស់​នោះ​ទេ​ ព្រោះ​វា​មាន​សារធាតុ​ ដែល​អាច​ធ្វើ​មាន​អារម្មណ៍​ស្រស់​ស្រាយ​ ក្រោយ​ពេល​បរិភោគ​វា​រួច​ ហើយ​វា​ក៏​អាច​ជួយ​ ឲ្យ​អ្នក​គិត​អ្វី​បាន​រហ័ស​។
null

២.នំប៉័ង​ទូគី​ (Turkey Bread)
ប្រហែល​ធ្លាប់​បាន​លឺ​និង​បាន​សាក​នៅ​រសជាតិ​ នៃ​នំប៉័ង​ទូគី​ដែល​មាន​ឈ្មោះ​ថា​ Tryptophan ដែល​អាហារ​មួយ​ប្រភេទ​នេះ​ សំបូរ​ទៅ​ដោយ​សារធាតុ​អាមីណូ​អាស៊ីដ​ (Amino acid) និង​ប្រូតេអ៊ីន​ (Protein) អាច​ជួយ​កាត់​បន្ថយ​សារធាតុ​សេរ៉ូតូនីន​ (Serotonin) ជា​សារធាតុ​ធ្វើ​ឲ្យ​អ្នក​ឆាប់​ស្រេក​ឃ្លាន​ និង​ធ្វើ​ឲ្យ​អ្នក​ឆ្អែត​បាន​យូរ​។

៣. អង្ករ​សម្រូប​
អង្ករ​ជា​អាហារ​ប្រចាំ​ជីវិត​ នៃ​ប្រជា​ពលរដ្ឋ​អាស៊ី​ ដែល​ជា​ប្រជាជាតិ​និយម​បរិភោគ​អង្ករ​ ជា​អាហារ​ប្រចាំ​ថ្ងៃ​ ប៉ុន្តែ​អង្ករ​ដែល​មាន​សារប្រយោជន៍​ចំពោះ​សុខភាព​នោះ​ គឺ​មាន​តែ​អង្ករ​សម្រូប​ដែល​មាន​ជាតិ​ស្ករ​តិច​បំផុត​ និង​មិន​ធ្វើ​ឲ្យ​អ្នក​បារម្ភ​ពី​ការ​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​ នៅ​ពេល​អ្នក​បរិភោគ​វា​ច្រើន​។

៤.ទឹកដោះ​គោ​យ៉ាអួ​ (Yogurt)
ចំពោះ​អ្នក​និយម​តម​អាហារ​ ទឹក​ដោះ​គោ​ជូរ​ ឬ​យ៉ាអួ​នេះ​ អាច​មាន​ប្រសិទ្ធភាព​១០០​ភាគរយ​ ចំពោះ​ការ​សម្រក​ទម្ងន់​ ដោយ​មិនបាច់​បរិភោគ​អាហារ​អ្វី​ផ្សេង​ ដើម្បី​បំពេញ​កម្លាំង​នោះ​ឡើយ​ ព្រោះ​វា​ពោរពេញ​ដោយ​សារធាតុ​ប្រូតេអ៊ីន​ (Protein) និង​កាល់ស្យូម​ (Calcium)ខ្ពស់​ប្រឆាំង​ជំងឺ​ស្រ្តេស​ ដែល​អាច​ប៉ះពាល់​ដល់​ក្រពះ​។

៥.សាច់​ត្រី​សាម៉ុង​ស្រស់​ (Salmon)
សាច់​ត្រី​សាម៉ុង​ស្រស់​ ត្រូវ​បាន​គេ​និយម​ហូប​ស្រស់​ៗ​ ជាពិសេស​ក្នុង​តំបន់​នៃ​ប្រទេស​ជប៉ុន​ ដោយ​សាច់​ត្រី​ប្រភេទ​នេះ​ មាន​សារធាតុ​អូមេហ្គា​បី​ (Omega-3) និង​ជាតិ​ខ្លាញ់​អាស៊ីដ​ (Fatty acid) ដែល​ជា​សារធាតុ​កាត់​បន្ថយ​ភាព​ធុញថប់​ បាន​ដល់​២០​ភាគរយ​។

៦.ផ្លែ​ប៊្លូបឺរី​ ឬ​បឺរី​ខៀវ​ (Blueberries)
ផ្លែឈើ​ប្រភេទ​នេះ​ ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​ថា​ ប្រមូល​ផ្ដុំ​សារធាតុ​មាន​ប្រយោជន៍​ដូចជា​ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ (Antioxidants) និង​ផាយតុននូត្រៀន​ ( Phytonutrient) ដែល​ជា​សារធាតុ​ប្រឆាំង​ជំងឺ​ឈាម​ស​ ស៊ី​ឈាម​ក្រហម​ ព្រមទាំង​ធ្វើ​ឲ្យ​រាងកាយ​មនុស្ស​រឹងមាំ​ស្វាហាប់​។

៧.គ្រាប់​ផាស្តាឈីអូ​ (Pistachios)
ការ​បក​និង​ទំពា​ចំណី​ប្រភេទ​នេះ​ អាច​ជា​ការ​កម្សាន្ត​របស់​អ្នក​ ដ៏​សប្បាយ​រីករាយ​ និង​ភ្លេច​ទុក្ខ​កង្វល់​មួយ​រយៈ​ ជាមួយ​រសជាតិ​ដូច​គ្រាប់​សណ្ដែក​ដី​ដែរ​នោះ​ គ្រាប់​ធញ្ញជាតិ​មួយ​នេះ​ ក៏​ជា​គ្រូពេទ្យ​ដ៏​ជំនាញ​ចំពោះ​អ្នក​មាន​ជំងឺ​បេះដូង​ និង​ជំងឺ​លើស​ឈាម​ ដោយ​វា​សំបូរ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ (Antioxidants)​ និង​ផាយតុននូត្រៀន​ ( Phytonutrient)។

៨.សូកូឡា​ខ្មៅ​ (Dark Chocolate)
សូកូឡា​ខ្មៅ​ជា​សូកូឡា​មួយ​ប្រភេទ​ ដែល​មាន​រសជាតិ​ល្វីង​ខ្លាំង​ ហើយ​ផ្អែម​តិច​ៗ​ គឺ​អាហារ​សំបូរ​ទៅ​ដោយ​ជាតិ​ នៃ​ផ្លែ​កាកាវ​ (Cacoa) ៧០​ភាគរយ​ និង​ជា​ប្រភេទ​អាហារ​ផ្ទុក​ទៅ​ដោយ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ ដែល​អាច​កាត់​បន្ថយ​សម្ពាធ​ឈាម​ខ្ពស់​ និង​ជំនួយ​ក្នុង​ការ​បង្កើត​អរម៉ូន​ ព្រម​ទាំង​បង្កើន​អារម្មណ៍​ផ្លូវ​ភេទ​ផង​ដែរ​។

៩.ទឹកដោះគោ
មិនថា​ទឹក​ដោះ​គោ​ស្រស់​ ឬ​ទឹក​គោ​ខាប់​នោះ​ទេ​ គឺ​សុទ្ធ​តែ​ពោរពេញ​ដោយ​ វីតាមីន​ដេ​ (Vitamin D) ដែល​វីតាមីន​ប្រភេទ​នេះ​ អាច​ជំនួយ​ដល់​ភាព​រឹង​មាំ​ដល់​ឆ្អឹង​ និង​ធ្វើ​ឲ្យ​អ្នក​មាន​សុភមង្គល​ ក្រោយ​ពេល​បរិភោគ​មួយ​ថ្ងៃ​ យ៉ាង​ហោច​កែវ​ដើម្បី​ពង្រឹង​ស្មារតី​ខួរ​ក្បាល​។

១០.គ្រាប់​ធញ្ញជាតិ​
ការ​បរិភោគ​គ្រាប់​ធញ្ញជាតិ​តូច​ៗ​ ដូចជា​គ្រាប់​ល្ពៅ​, គ្រាប់​ឪឡឹក​, គ្រាប់​ផ្កា​ឈូករ័ត្ន​ជាដើម​ សុទ្ធ​តែ​មាន​សារប្រយោជន៍​ ចំពោះ​ការ​កាត់​បន្ថយ​ស្រ្តេស​ ដោយ​គ្រាប់​ធញ្ញជាតិ​ផ្ទុក​នូវ​សារធាតុ​ម៉ាញេស្យូម​ (Magnesium)ជាច្រើន​ ដូច​ទៅ​នឹង​សាច់​ត្រី​សាម៉ុង​ ស៊ុត​ក្រហម​ និង​សណ្ដែក​ដី​ផង​ដែរ​។

១១.ផ្លែ​បឺរ​ (Avocado)
ថ្វី​ត្បិត​ផ្លែ​បឺរ​ត្រូវ​បាន​គេ​ដឹង​ថា​ អាច​ធ្វើ​ឲ្យ​អ្នក​បរិភោគ​វា​ច្រើន​ នឹង​ឡើង​នូវ​គីឡូ​របស់​ខ្លួន​ ប្រសិន​បើ​អ្នក​ទម្លាប់​ហូប​វា​ច្រើន​លើសលប់​ជា​ញឹកញាប់​នោះ​ ប៉ុន្តែ​ជំនួស​ដោយ​បំប៉ន​ច្រើន​ជ្រុល​ពេក​ដល់​ទៅ​៤០%​នៃ​អាហារ​មួយ​ពេល​នោះ​ លោក​អ្នក​អាច​ចិត​ជា​ជំនិត​ស្ដើង​ៗ​ ហើយ​បរិភោគ​ម្ដង​បន្តិច​ៗ​ ដើម្បី​រំសាយ​ភាព​តានតឹង​។

១២.ស្វាយចន្ទី​ (Cashews)
ស្វាយចន្ទី​ជា​ប្រភេទ​ផ្លែឈើ​ម៉្យាង​ ដែល​លោកអ្នក​អាច​បរិភោគ​ ទាំង​សាច់​និង​គ្រាប់​ប្រកប​ដោយ​ឱជារស​ឈ្ងុយឆ្ងាញ់​ ជាពិសេស​គ្រាប់​ស្វាយចន្ទី​សំបូរ​ទៅ​ប្រូតេអ៊ីន​ និង​សារធាតុ​ស័ង្កសី​ដល់​តែ​១១​ភាគរយ​ ដែល​អាច​ជួយ​បម្រុង​ដល់​អាហារូបត្ថម្ភ​នៃ​រាងកាយ​យ៉ាង​ប្រសើរ​ ព្រមទាំង​ជួយ​រំសាយ​នូវ​ភាព​ធុញថប់​ផង​ដែរ​។

សរុប​សេចក្ដី​មក​អាហារ​ទាំង​១២​មុខ​នេះ​ សុទ្ធ​សឹង​ជា​អាហារ​ដែល​មាន​ប្រយោជន៍​ ដល់​សុខភាព​និង​មាន​គុណ​តម្លៃ​ដ៏​ពិសេស​ ចំពោះ​ការ​កាត់​បន្ថយ​ភាព​តានតឹង​ នៃ​អ្នក​ដែល​បញ្ហា​ស្តេ្រស​ យ៉ាង​មាន​ប្រសិទ្ធ​ភាព​៕

លោក​អ្នក​គួរ​តែ​សាកល្បង​ ញ៉ាំ​អាហារ​ទាំងនេះ​ ពេល​មាន​អារម្មណ៍​ថា​តប់ប្រមល់​!