Home កំសាន្ត-ប្លែកៗ

ហួសចិត្ត ស្មានមិនដល់!!! សន្តិសុខផ្សារចាប់រំលោភ លោកយាយអាយុ៧០ឆ្នាំ បានសម្រេច… រួចហើយដើរធ្វើមិនដឹង

ចែករំលែក

ខេត្តឈុនបុរី ប្រទេសថៃ៖ កាលពីវេលាម៉ោង ២រំលងអាធ្រាត ថ្ងៃទី៥ មិថុនា ២០១៧ មានហេតុការណ៍ដ៏គួរឲ្យហួសចិត្តមួយ ដោយប៉ូលិសក្រុងប៉ាតាយ៉ា បានទទួលបណ្តឹងពីប្រជាជនគំរូល្អម្នាក់ និងបានរាយការណ៍ថា មានបុរសម្នាក់ បានចូលទៅចាប់រំលោភ ស្ត្រីវ័យចំណាស់ម្នាក់ អាយុ៧០ឆ្នាំ ។

ហេតុការណ៍ខាងលើនេះ កើតឡើងនៅស្រុក បាងលះមុង ខេត្តឈុនបុរី ក្រោយមកប៉ូលិសបានទៅដល់កន្លែងកើតហេតុ ជាមួយក្រុមជួយសង្គ្រោះស្ម័គ្រចិត្ត និងបានជួយព្យាបាល និងជួយជូតឈាម ដែលហូរជោគខ្លួនស្ត្រីរងគ្រោះ ហើយប្រជាពលរដ្ឋប្រហែលជាង១០នាក់ បានដេញតាមចាប់បុរសម្នាក់ ឈ្មោះ ស៊ុមឆាយ ឆៃសិទ្ធិ អាយុ៣០ឆ្នាំ មុខរបរជាសន្តិសុខ នៅក្នុងហាងទំនើបល្បីឈ្មោះមួយកន្លែង ក្នុងក្រុងប៉ាតាយ៉ា ។

នៅកន្លែងកើតហេតុ ប៉ូលិសបានពិនិត្យឃើញ កាំបិតចុងស្រួចមួយ ប្រវែង៣០សង់ទីម៉ែត្រ ហើយត្រូវបានយកទៅទុក សម្រាប់ធ្វើជាភស្តុតាង ។

ក្រោយពីសួរនាំ ស្ត្រីរងគ្រោះបានរៀបរាប់ប្រាប់ប៉ូលិសថា មុនពេលកើតហេតុ រូបគាត់កំពុងតែសំរាន្ត នៅក្នុងតូបលក់មួយកន្លែង ក្នុងផ្សារ ស្រាប់តែមានមនុស្សប្រុសម្នាក់ បានដើរចូលមកជាមួយនិងកាំបិតចុងស្រួច ហើយបានយកកាំបិត ភ្ជង់មកលើដើមទ្រូងរបស់គាត់ បន្ទាប់មកជនល្មើសបានប្រាប់គាត់ថា ហាមស្រែក បើសិនជាគាត់ហ៊ានស្រែក វានឹងចាក់សម្លាប់ចោលតែម្តង ។

បន្ទាប់ពីគំរាមគាត់ហើយ ជនល្មើសបានចាប់រំលោភគាត់ រហូតបានសម្រេច ហើយគាត់ប្រាប់ថា មុនពេលវារំលោភបានសម្រេច គាត់បានព្យាយាមរើបំរះផងដែរ ទើបធ្វើឲ្យកាំបិតមុតដើមទ្រូងរបស់គាត់ ហើយបន្ទាប់ពីរំលោភបានសម្រេចហើយ ជនល្មើសនោះបានគេចខ្លួនបាត់ស្រមោលទៅ ។

ស្ត្រីរងគ្រោះបានបន្តថា បន្ទាប់ពីវាទៅបាត់ រូបគាត់បានស្រែកឲ្យគេជួយ ទើបមានបុរសម្នាក់ ដែលលក់នៅក្បែរគ្នានោះ វ័យ៣៤ឆ្នាំ ឃើញហេតុការណ៍ភ្លាមៗ ក៏បានស្រែកហៅប្រមូលគ្នីគ្នា ដេញចាប់បុរសដែលជាជនល្មើសនោះ ហើយបានប្រទះឃើញជនល្មើស ដើរនៅតាមផ្លូវធម្មតា ធ្វើដូចជាគ្មានរឿងអីកើតឡើង ។

ជនល្មើសត្រូវបានប្រគល់ទៅឲ្យប៉ូលិស បន្ទាប់ពីប្រជាពលរដ្ឋល្អ ដេញចាប់ខ្លួនបាន ហើយត្រូវបានបញ្ជូនទៅឃុំខ្លួន ដើម្បីដោះស្រាយតាមនិតិវិធីច្បាប់ ៕

ប្រភព៖ សារព័ត៌មានថៃ ខោវស៊ុត
ហាមចម្លងអត្ថបទ យកទៅផ្សាយបន្ត ដោយគ្មានការអនុញាតិ